Select Page

សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានប្រគល់ម៉ាស់ពេទ្យចំនួន ១០ម៉ឺនម៉ាស់ ដែលជាអំណោយរបស់ក្រុមហ៊ុន GUANGXI G&M ជូនដល់ក្រសួងសុខាភិបាល

ឧសភា 9, 2020 | Association news

សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានប្រគល់ម៉ាស់ពេទ្យចំនួន ១០ម៉ឺនម៉ាស់ ដែលជាអំណោយរបស់ក្រុមហ៊ុន GUANGXI G&M GLOBAL ENTERPRISE MANAGEMENT CO.,LTD  ជូនដល់ក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)នៅប្រទេសកម្ពុជា ។

ពិធីប្រគល់គ្រឿងបរិក្ខាពេទ្យបានប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី០៨ នៅទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព លោក​សាស្ត្រាចារ្យ​វេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល លោកហោ ម៉េន ប្រធានប្តូរវេននៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ឧកញ៉ា ថៃ វ៉ាន់ អនុប្រធានអចិន្ត្រៃយ៍ លោកហ្លូន ចាន់ហ៊ុយ សមាជិកអចិន្ត្រៃយ៍ លោកKimSon Tom ទីប្រឹក្សាកត្តិយស និងលោកសុក ហ៊ុយ លេខាប្រចាំការនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ។

លោក​សាស្ត្រាចារ្យ​វេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេងរដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ GUANGXI HEHE POVERTY RELIEF FOUNDATION និង ក្រុមហ៊ុន GUANGXI G&M GLOBAL ENTERPRISE MANAGEMENT CO.,LTD  ដែលបានឧបត្ថម្ភម៉ាស់ពេទ្យចំនួន ១០ម៉ឺនម៉ាស់ជូនដល់ក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)នៅប្រទេសកម្ពុជា ។ទន្ទឹមនឹងនេះ រដ្ឋ​មន្ត្រីម៉ម ប៊ុនហេង ក៏បានធ្វើការវាយតម្លៃខ្ពស់ដល់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាដែលបានរូមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ ។

 

លោក ហោ ម៉េន ប្រធានប្តូរវេននៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាមានប្រសាសន៍ថា៖ GUANGXI HEHE POVERTY RELIEF FOUNDATIONបានធ្វើការទំនាក់ទំនងមកសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ធ្វើជាតំណាងដើម្បីប្រគល់ម៉ាស់ពេទ្យចំនួន ១០ម៉ឺនម៉ាស់ ដែលជាអំណោយរបស់ក្រុមហ៊ុន GUANGXI G&M GLOBAL ENTERPRISE MANAGEMENT CO.,LTD  ជូនដល់ក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)នៅប្រទេសកម្ពុជា ។

លោកបន្តទៀតថា៖ក្នុងនាមជាសមាគមចិនដ៏សំខាន់នៅប្រទេសកម្ពុជា សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចការសំខាន់ៗរបស់សមាគមចិនក្នុងប្រទេស ជំរុញការអភិវឌ្ឍន៍វប្បធម៌ប្រពៃណីចិន ការអប់រំ  និង ទំនាក់ទំនងពាណិជ្ជកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការវវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោក ដើម្បីរួមចំណែក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។

លោកមានប្រសាសន៍ទៀតថា៖សមាគមសម្ព័ន្ធខ្មែរ-ចិន ជា មានគោលបំណងលើកកម្ពស់មិត្តភាព កម្ពុជាចិន  កសាងសហគមន៍ចិនរីកចម្រើន និងបម្រើ បងប្អូនខ្មែរចិនរាប់លាននាក់នៅប្រទេសកម្ពុជា ដែលជាសមាគម មានលក្ខណៈប្រព័ន្ធពេញលេញ ដោយមានអង្គភាពក្រោមបង្គាប់ដូចជា សមាគមនិកាយចិនទាំង៥​មាន សមាគមនិកាយចិនទាជីវនៅកម្ពុជា សមាគមចិនហៃនណាំនៅកម្ពុជា សមាគមចិនខិនៅកម្ពុជា សមាគមនិកាយចិនហុក គៀននៅកម្ពុជា និងសមាគមក្វាងចាវនៅកម្ពុជា សមាគមត្រកូលទាំង១៣ សមាគមសម្ព័ន្ធថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ សាលារៀនចិន សារពត៌មានចិន ក្រុមម៉ុងសាយ វិហារចិន   សមាគមជួយគ្នាទៅវិញទៅមក និងសមាគមពាណិជ្ជកម្ម ជាង១៥០ស្ថាប័ន បង្កើតបានជាសមាគមបង្រួបបង្រួមមួយ។