ឧកញ៉ាពុង ឃាវសែ ប្រធានសមាគមសម័្ពន្ធខ្មែរចិននៅកម្ពុជាចូលជួបសម្ដែងការគួរសមចំពោឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
នៅរសៀលថ្ងែទី៣០ ខែកញ្ញា ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម័្ពន្ធខ្មែរចិន នៅកម្ពុជាបានដឹកនាំគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរចិន ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម WANG WEN TIAN ឯកអគ្គរដ្ឋទូត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីស្ថានទូតចិន ដើម្បីអបអរសាទរ ថ្ងៃខួបទី៧១នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងបុណ្យសែនព្រះខែ ។
ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ឯកឧត្តម ប៉ាង ណាំ ប្រធានត្រួតពិនិត្យ លោកសាយ ជិញ ប្រធានប្តូរ វេន អនុប្រធានអចិន្ត្រៃយ៍ដូចជា ឧកញ៉ា ជា សឿន ឧកញ៉ា តេង ឡាយ ឧកញ៉ា ថៃ វ៉ាន់ ឧកញ៉ា ហាន់ ឃៀង ឧកញ៉ា ជឹម ឃាន លោក អ៊ឹង ហុងម៉េង លោក បូ រ៉េត ឧកញ៉ា ឡុច សារ៉េត ឧកញ៉ា ហេង លី លោក គង់ សុខហុង ឧកញ៉ា ដួង តិច ប្រធានក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិន និងលោក សុក ហ៊ុយ លេខាប្រចាំការសមាគមសម្ព័ន្ធខ្មែរចិន ចូលរួមក្នុងកម្មវិធីនេះ ។
ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាលើកឡើងថា៖ ថ្ងៃនេះ ស្របពេលថ្ងៃ បុណ្យសែនព្រះខែ និងថ្ងៃខួបទី៧១ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននឹងខិតជិតមកដល់ គណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរចិនមានកិត្តិយសយ៉ាងខ្លាំងដែលបានចូលជួបជាមួយនឹងឯកឧត្តម WANG WEN TIAN ឯកអគ្គរដ្ឋទូត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីស្ថានទូតចិន ដើម្បីចូលរួមអបអរសាទរ ថ្ងៃខួបទី៧១នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងបុណ្យសែនព្រះខែ ។
លោកប្រធានមានប្រសាសន៍ថា៖ ថ្ងៃ១៥កើត បុណ្យសែនព្រះខែឆ្នាំនេះ ត្រូវនឹងថ្ងៃទី០១ ខែតុលា ដែលជាថ្ងៃខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ពិធីបុណ្យពីរនៅថ្ងៃតែមួយ យើងតែងតែជួបប្រទះរៀងរាល់១៩ឆ្នាំម្តង ។ ក្នុងនាមជាសមាគមចិនដែលជាសមាគមសំខាន់មួយក្នុងប្រទេសកម្ពុជា ស្របពេលដែលយើងអបអរនូវថ្ងៃបុណ្យពីរដ៏សំខាន់នេះ សមាគមសម្ព័ន្ធខ្មែរចិន សូមតំណាងដល់បងប្អូនខ្មែរខ្សែស្រឡាយចិនទាំងអស់ សូមសំដែងនូវការអបអរនិងគោរពជូនពរដល់ ឯកអគ្គរដ្ឋទូត WANG WEN TIAN និងមន្ត្រីស្ថានទូតទាំងអស់ នឹងក្នុងឳកាសខួប៧១ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនតាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា យើងសូមផ្តាំផ្ញើរពាក្យពេចន៍ជូនប្រទេសកំណើតយើងថា :“ប្រទេសកំណើត រីករាយថ្ងៃខួបកំណើត!”
ថ្ងៃនេះ ក្នុងបណ្តាញអ៊ីងធើណេត យើងបានឃើញជាច្រើននូវពាក្យជូនពរចំពោះពិធីបុណ្យពីនេះ ។ ក្នុងនោះមានមួយឃ្លាសរសេរថា៖“ថ្ងៃខួបបុណ្យជាតិ ជួបជាមួយថ្ងៃបុណ្យសែនព្រះខែ ប្រទេសកំណើតដ៏អស្ចារ្យ រុងរឿងសម្បូរសប្បាយ ”។ ទាំងនេះគឺជា ពាក្យពាចន៍ជូនពរចេញពីក្រអៅបេះដូងរបស់បងប្អូនខ្សែស្រឡាយចិនរស់នៅនាយសមុទ្រចំពោះ ប្រទេសចិនដែលជាប្រទេសលំណើតយើង ។
លោកប្រធានបន្ថែមទៀតថា៖បងប្អូនខ្មែរខ្សែស្រឡាយចិនដែលរស់នៅប្រទេសកម្ពុជាបានយកចិត្តទុកដាក់ចំពោះបុណ្យវប្បធម៌ចិននៅកម្ពុជា ដូចជា បុណ្យចូលឆ្នាំចិន បុណ្យឆេងម៉េង បុណ្យសែននំចាំង បុណ្យសែនក្បាលទឹក និងបុណ្យសែនព្រះខែ ។ ជាពិសេស នៅក្រុងភ្នំពេញបរិយាកាសមានភាពអ៊ូរអរ ដែលជាហេតុញាំងអោយប្រជាជនកម្ពុជាចូលរួមអបអរពិធីបុណ្យជាមួយពួកយើង ។សំខាន់ជាងនេះទៅទៀត សេចក្តីគោរពស្រលាញ់របស់យើងទាំងអស់គ្នាចំពោះប្រទេសកំណើតយើង គឺពិតប្រាកដមិនមានកែប្រែឡើយ ។ យើងទាំងអស់មិនរារែកឡើងក្នុងការគាំទ្រការងារបង្រួបបង្រួមជាតិសន្តិភាពរបស់ប្រទេសចិនដែលជាប្រទេសកំណើត និងគាំទ្រគោលជំហ និងសកម្មភាព៏ត្រឹមត្រូវ ដែលបានអនុវត្តដោយប្រទេសកំណើតក្នុងការការពារសិទ្ធិស្របច្បាប់របស់ប្រទេសជាតិ និងបងប្អូនជនរួមជាតិ ។
លោកប្រធានមានប្រសាសន៍ថា៖ ប្រទេសចិនដែលជាប្រទេសកំណើតយើង គឺជាខែលការពារដ៏រឹងមាំសម្រាប់បងប្អូនចិននិងបងប្អូនខ្សែស្រឡាយចិនរស់នៅនាយសមុទ្រ។ យើងទាំងអស់គ្នាពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសមទ្ធិផល និងការអភិវឌ្ឍន៍ដ៏ធំធេងដែលទទួលបានជាង៧១ឆ្នាំមកនេះ ។ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលចិន ជីវភាពប្រជាជនចិនកាន់តែប្រសើរឡើង ពត៌មានតាន់តែស៊ីជម្រៅ ប្រជាជនទិញទំនិញតាមប្រព័ន្ធអ៊ីនធើណេត ទូទាត់ប្រាក់តាមទូរសព្ទ ការធ្វើដំណើរតាមផ្លូវដែកក្លាយជារឿងធម្មតា ទីក្រុងផ្លាស់ប្តូរមុខមាត់ថ្មី ។
លោកប្រធានមានប្រសាសន៍ថា៖ ក្រោយពីការរីករាលដាលនៃជំងឺកូវិដ ១៩ ប្រជាជនចិនសាមគ្គីជាធ្លង់មួយ រួមសុខរួមទុក្ខ និងបានជំនះនូវជំងឺនេះយ៉ាងមានប្រសិទ្ធភាព ។ស្របពេលនេះដែរ ប្រទេសចិនក៏បានចែករំលែកនូវបទពិសោធន៍និងវិធានការការពារនៃការរីការាលដាលជំងឺនេះដល់ពិភពលោក ព្រមទាំងសន្យាថា ក្រោយពីវ៉ាក់សាំងការពារស្រាវជ្រាវបានសម្រេច នឹងធ្វើការចែករំលែកដល់បណ្តាប្រទេសក្នុងពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។ នេះអាចសបញ្ជាក់អោយឃើញថា ប្រទេសចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារសន្តិភាពពិភពលោក សុវត្ថិភាព និងការអភិវឌ្ឍន៍ពិភពលោកបានយ៉ាងល្អប្រសើរ ។
សមាគមសម្ព័ន្ធខ្មែរចិន បានបង្រួបបង្រួមកម្លាំងបងប្អូនខ្មែរខ្សែស្រឡាយចិន តាមរយៈការបង្កើតវិស័យអប់រំភាសាចិន ជម្រុញវប្បធម៌ចិន និងស្មារតីបងប្អូនចិនលើទឹកដីកម្ពុជា ជំរុញការធ្វើសមាហរណកម្មវប្បធម៌កម្ពុជានិងចិន ដើម្បីអាចអោយបងប្អូនខ្មែរខ្សែស្រឡាយចិន និងប្រជាជនកម្ពុជាអាចរស់នៅដោយចុះសម្រុងគ្នា និងបង្កើតបរិយាកាសរស់នៅ ដែលល្អប្រសើរ។ ”
លោកប្រធានមានប្រសាសន៍ទៀតថា៖ ជាការពិតណាស់ ការជម្រុញការអភិវឌ្ឍន៍សហគមចិន និងអាជីវកម្មបងប្អូនខ្សែស្រឡាយចិន គឺមិនអាចគ្មានការគាំទ្រពីស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបានឡើយ ។
ចាប់តាំងពី ឆ្នាំ១៩៩៣ មក ដោយមានការពឹងផ្អែកលើការគាំទ្រនិងជំនួយពីស្ថានទូតចិន ទើបវិស័យអប់រំភាសាចិននៅកម្ពុជាមានសន្ទុះរីកចម្រើនគួរអោយកត់សម្គាល់ និងទទួលបានសមិទ្ធិផលដូចសព្វថ្ងៃនេះ ។ ជាក់ស្តែង បច្ចុប្បន្នវិស័យអប់រំភាសាចិននៅតែជួបវិបត្តិថវិការ កង្វះខាតគ្រូបង្រៀន និងការធ្វើបច្ចុប្បន្នភាពចំពោះសៀវភៅសិក្សាដដែល ។សមាគមសម្ព័ន្ធខ្មែរចិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ដែលតែងតែគាំទ្រដល់ការផ្គត់ផ្គង់គ្រូបង្រៀនភាសាចិន គ្រឿងបរិក្ខារសិក្សា និងកែសម្រួលនូវបរិស្ថានសិក្សាសាលារៀនចិនតាមបណ្តាខេត្តនានាក្នុងប្រទេស ។ពិសេសជាងនេះទៅទៀត ស្ថានទូតចិន ក៏បានឧបត្ថម្ភឧបរណ៍បរិក្ខារអេឡិចត្រូនិច៨៦ អ៊ីងមួយឈុត ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូភាសាចិន ដែលអាចអោយយើងមានលទ្ធភាពបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនកាន់តែល្អប្រសើរថែមទៀត ។ ដូចនេះ យើងទាំងអស់គ្នាជឿជាក់ថា វិស័យអប់រំភាសាចិននៅកម្ពុជានឹងកាន់តែរីកចម្រើនថែមទៀត។
ឯកអគ្គរដ្ឋទូត WANG WEN TIANមានប្រសាសន៍ថា ៖ ស្ថានទូតចិន គឺជាផ្ទះរបស់បងប្អូនខ្មែរខ្សែស្រឡាយចិនទាំងអស់នៅកម្ពុជា ។ដូចនេះលោកស្ម័គ្រចិត្តគាំទ្រនូវការងាររបស់បងប្អូនខ្មែរខ្សែស្រឡាយចិនទាំងឡាយ ជាពិសេសសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ដែលកំពុងធ្វើការយ៉ាងសកម្ម ក្នុងការជម្រុញវិស័យអប់រំភាសាចិននៅកម្ពុជា ទាញផលប្រយោជន៍ជាច្រើនដល់បងប្អូនខ្មែរខ្សែស្រឡាយចិនទាំងឡាយ ពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ និងរួមចំណែកអភិវឌ្ឍន៍ប្រទេសចិនដែលជាប្រទេសកំណើត។
ក្នុងកម្មវិធីនេះ ឯកអគ្គរដ្ឋទូត WANG WEN TIAN និងលោកប្រធាន ពុង ឃាវសែ បានកាត់នំរួមគ្នា ដើម្បីអបអរសាទរខួបទី៧១នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។