Select Page

ក្រុមគ្រូពេទ្យចិន៧នាក់ ដែលមកជួយកម្ពុជាដំបូងរបស់ចិនបានត្រឡប់ទៅកាន់ប្រទេសចិនវិញហើយ ក្រោយបញ្ចប់ភារកិច្ចរួចជាស្ថាពរ

មេសា 8, 2020 | Association news

កាលពីថ្ងៃទី៧ ខែមេសា អ្នកជំនាញវេជ្ជសាស្រ្តចិនចំនួន៧រូប ដែលជាក្រុមជំនួយដំបូងរបស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជាបានត្រឡប់ទៅកាន់ប្រទេសចិនវិញ ក្រោយពីបានបញ្ចប់ការបំពេញភារកិច្ចរួចជាស្ថាពរក្នុងប្រទេសកម្ពុជា។

ការអញ្ជើញជូនដំណើរក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិននេះរួមមានលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ឧកញ៉ា ថៃ វ៉ាន់ ប្រធានប្តូរវេន និង អនុប្រធានអចិន្ត្រៃយ៍ ឧកញ៉ា ជា សឿន ឧកញ៉ាតេងឡាយ លោក សុក ហ៊ុយ អគ្គលេខា នៃសមាគមសម្ព័ន្ធខ្មែរ ចិននិងមន្ត្រីផ្សេងទៀតអញ្ជើញមានវត្តមានក្នុងការជូនដំណើរនេះផងដែរ។

ក្នុងឳកាសនោះ ឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ក្នុងដំណើរការជួយកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19លើកនេះ ប្រទេសទាំងពីរបានជួយនិងយកអាសា គ្នាទៅវិញទៅមក។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនដែលបានទទួលភារកិច្ចជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើកនេះ បានបំពេញភារកិច្ចយ៉ាងល្អឥតខ្ចោះ ដោយស្ថិតក្រោមទឹកចិត្តនៃមិត្តភាពប្រពៃណីរវាងប្រទេសចិន និងកម្ពុជា ពួកគាត់បានបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ មិនធ្វេសប្រហែសនឹងបេសកកម្មពួកគាត់មិនត្រឹមតែ រួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសក្នុងប្រទេសកម្ពុជានោះទេ ក៏បានកសាងគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការ រយៈពេលវែងរវាងគ្រូពេទ្យទាំងពីរប្រទេសបានយ៉ាងស៊ីជម្រៅ។

ឯកអគ្គរដ្ឋទូតបន្តថា ចិន និងកម្ពុជាជាសហគមន៍ជោគវាសនារួមដែលមិនអាចបំបែកបាន ឲ្យតែជំងឺវីរុសមិនទាន់កម្ចាត់អស់ក្នុងប្រទេសកម្ពុជាចិននៅតែមិនបញ្ឈប់ការផ្តល់ជំនួយ វេជ្ជសាស្រ្តមកកម្ពុជានោះឡើយ។

ចំណែកលោក រដ្ឋលេខាធិការបានតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះការលះបង់ដ៏អស្ចារ្យរបស់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ដែលបានខិតខំកន្លងមក លោកមានប្រសាសន៍ថា ភាគីចិនបានចាត់ក្រុមអ្នកជំនាញដែលជាក្រុមជំនួយមកកាន់កម្ពុជាបានយ៉ាងទាន់ពេលវេលា បានចែករំលែកបទពិសោធន៍ ដ៏មានតម្លៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមកកាន់ប្រទេសកម្ពុជា បានជួយកែលម្អប្រព័ន្ធទប់ស្កាត់នឹងជំងឺវីរុស បានផ្តល់យោបល់ក្នុងការព្យាបាលជូនដល់អ្នកដែលផ្ទុកជំងឺវីរុស រួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺ។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់មិត្តចិនដែលបានឈរជាមួយយើងទាំងអស់គ្នាយ៉ាងមុតមាំក្នុងខណៈពេលដែលកម្ពុជា កំពុងតែជួបការលំបាក៕